សរីរាង្គអ្នកមាន២ដល់៤ ក្រពេញញើស, អាស្រ័យហេតុនេះការចេញញើស គឺជារឿងធម្មតា ។ ប៉ុន្តែពេលញើសចេញច្រើនពេក, នោះអាចជាជំងឺ ។
អ្នកបែកញើសពេលអាកាសធាតុក្តៅ ពេលអ្នកធ្វើចលនាច្រើន ឬក៏អាចពេលតានតឹងអារម្មណ៍ ។ តំបន់តូចមួយនៅលើបាតដៃអ្នកមានផ្ទៃ១សង់ទីម៉ែត្រការ៉េ ក៏មានពី៣០០ដល់៦០០ ក្រពេញញើសដែរ ។
ញើសអាចពិបាកទ្រាំចំពោះអ្នក ប៉ុន្តែវាបែរជាមានប្រយោជន៍ណាស់ ។ ការបែកញើសជួយធ្វើឱ្យត្រជាក់សរីរាង្គ ទប់មិនឱ្យសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ពេក ។ នោះជាកិច្ចការរបស់ក្រពេញញើស ។
កីឡាករមួយរូបអាចបាត់បង់ដល់៦លីត្រញើសក្នុងមួយថ្ងៃ ។ ពេល ហ្វឹកហាត់ អាស្រ័យដោយយន្តការធ្វើឱ្យត្រជាក់នេះ សរីរាង្គត្រូវបាត់បង់ទឹក ហេតុនេះទឹកនិងអំបិលរ៉ែ ចាំបាច់ត្រូវបំពេញវិញភ្លាមក្នុងបរិមាណប្រហាក់ប្រហែល។ប្រសិនមិន ដូច្នោះទេ កីឡាករ អាចត្រូវរួញសាច់ដុំ ឬបណ្តាបញ្ហាអំពី បេះដូង ចរាចរណ៍ឈាម មិនតែប៉ុណ្ណោះគឺសន្លប់ ។
ការពិត ញើសពុំមានក្លិនឡើយ តែប្រសិនបើវារក្សាទុកនៅលើស្បែកក្នុងមួយរយៈពេលវែង ពពួកបាក់តេរីនឹងបំបែកបំផ្លាញវា និងបង្កជាក្លិនពិបាកទ្រាំ ។ បែកញើសគឺធម្មតា និងល្អសម្រាប់ស្បែកយើង ។ ពួកអ្នកងូតទឹកច្រើនពេកនឹងធ្វើឱ្យស្បែកបាត់ស្រទាប់ការពារធម្មជាតិ លើស្បែក និងរងគ្រោះថ្នាក់ត្រូវកើតជំងឺរលាកស្បែក ឬ eczema។
បណ្ឌិត Barbara Blaheta វេជ្ជបណ្ឌិតជំនាញផ្នែកសើស្បែកឱ្យដឹងថា ៖ “ពុំមានលក្ខការណ៍ណាបង្ហាញថា អ្នកគួរងូតទឹកប៉ុន្មានដងក្នុងមួយអំឡុងពេលដើម្បីរក្សាបាន ក្លិនក្រអូបផង និងមិនធ្វើឱ្យគ្រោះថ្នាក់ដល់ស្បែកផង ។ ព្រោះមនុស្សម្នាក់ៗ មានបរិមាណញើស បញ្ចោញមកខុសៗគ្នា ។ ប៉ុន្តែនិយាយរួម អ្នកត្រូវរលាកស្បែកនោះ គួរផ្លាស់ប្តូរទម្លាប់ងូត និងដុសលាងរបស់គេ ។
ធម្មតា ការបែកញើសនៅក្រោមដៃតែងបង្កក្លិនពិបាកទ្រាំបំផុត ។ ហើយអ្នកគួរលាងដៃដោយទឹកនិងសាប៊ូ ។ ពួក ជំនាញការក៏ទូន្មានអ្នកត្រូវកោររោមក្លៀក ដើម្បីបញ្ចៀសធ្វើកន្លែងស្នាក់ អាស្រ័យសម្រាប់បាក់តេរី ។ ប្រើប្រដាប់លុញក្លៀក ពុំត្រឹមតែនាំមកនូវក្លិនក្រអូប ឱ្យអ្នកប៉ុណ្ណោះទេ សមាសធាតុរបស់វានៅអាចទប់ស្កាត់ការរីកចម្រើនរបស់ បាក់តេរីបានទៀតផង ។ ស្លៀកសម្លៀកបំពាក់ទូលាយនិងត្រជាក់ ក៏ជួយសរីរាង្គ មិនឱ្យក្តៅ ហើយដោយហេតុនេះបន្ថយការបែកញើស ។ ពិសេសពួកអ្នក ឧស្សាហ៍បែកញើស មិនត្រូវផឹកភេសជ្ជៈត្រជាក់ និងមានអាល់កុល ព្រោះវាកាន់ តែរំញោចដំណើរការបែកញើស ក៏ដូចជាចំពោះអាហារហឹរ ។ ល្អបំផុតគួរបរិភោគចំណីអាហារស្រាល ផឹកទឹកស និងទឹកផ្លែឈើ ។
ប៉ុន្តែ នឹងដូចម្តេចប្រសិនអ្នកអនុវត្តប្រការទាំងអស់ខាងលើ តែ ញើសនៅតែចេញច្រើន? ឈ្មោះអង់គ្លេសរបស់ស្ថានភាពនេះ គឺ Hyperhidrosis កើតឡើងពេលក្រពេញញើសធ្វើសកម្មភាពខ្លាំងពេក ។ បណ្តាផលិត ផលកម្ចាត់ក្លិនទប់ចេញញើសក៏មានឥទ្ធិពល ។ វិធីចាក់ botox ដើម្បីរារាំង ក្រពេញញើសបញ្ចញញើស ក៏ត្រូវបានអនុវត្ត តែអ្នកត្រូវចាក់ឡើងវិញក្រោយ៦ខែ ឬ១ឆ្នាំ ។ ក្នុងករណីធ្ងន់ធ្ងរ យើងអាចធ្វើការវះកាត់ដើម្បីដោះ ចោលក្រពេញញើសនៅក្លៀក ធ្វើឱ្យក្លៀកមិនចេញញើសទៀត ។ ប៉ុន្តែមាន វិធីមួយផ្សេង មិនឈឺចាប់សម្រាប់អ្នកឧស្សាហ៍បែកញើសពេលអារម្មណ៍តានតឹង ។នោះគឺចូរចេះវិធីសម្រួលអារម្មណ៍ និងសម្រាកសមស្រប ។ ព្រោះក្រពេញញើសធ្វើសកម្មភាពហួសកម្រិតតែពេលសរីរាង្គពួកគេ ក្រេវក្រោធ ឬទុក្ខព្រួយ ៕
No comments:
Post a Comment