សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕
Related Posts Plugin for WordPress, Blogger...

Thursday, August 11, 2011

អាហារ​ពណ៌​ក្រហម​បំប៉ន​បេះដូង​

អាហារ​ពណ៌​ក្រហម​បំប៉ន​បេះដូង
​ ​តាម​ធាតុ​ទាំង​៥​របស់​វេជ្ជសាស្ត្រ​បុរាណ ពណ៌​ក្រហម​តំណាង​ឱ្យ​ភ្លើង គឺ​វិជ្ជមាន ។ អាហារ​ពណ៌​ក្រហមពេល​ចូល​ក្នុង​សរីរាង្គ​នឹង​ទៅដល់​ឈាម និង​បេះដូង ភាគច្រើន​មាន​ឥទ្ធិពល​ប៉ូវ​ឈាម ជំរុញ​ដំណើរការ​ចលនាឈាម​និង​ដំណើរ​ការបញ្ចេញចោល របស់​ក្រពេញ​កូន​កណ្តុរ ។​
​ ​ការស្រាវជ្រាវ​បានបញ្ជាក់​ថា អាហារ​ក្រហម​ជា​ធម្មតា​មាន​លក្ខណៈប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង ។ ក្នុង​អាហារ​ទាំងនេះ​ផ្ទុក​បណ្តាសារ​ជាតិ​ដូចជា lycopene, អាស៊ី​ត tannic…​។ មាន​ឥទ្ធិពល​ការពារ​កោសិកានិង​ប្រឆាំង​កម្តៅ ។ ពួក​អ្នក​ងាយ​ត្រូវ​គ្រុន​រងា​ គួរបរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន ។ ឧទាហរណ៍ ការ៉ុត​ផ្ទុក beta carotene ច្រើន​និង​បំប្លែង​ទៅជា​វីតាមីន A ក្នុង​សរីរាង្គ ជួយ​ការពារ​រចនាសម្ព័ន្ធ​ស្រទាប់​ស្បែក បង្កើន​សមត្ថភាព​ទប់​ទល់​ជំងឺ​គ្រុន​រងា​ឱ្យ​សរីរាង្គ ។​
​ ​ក្រៅពីនេះ អាហារ​ពណ៌​ប្រហ​មនៅ​ផ្គត់ផ្គង់​យ៉ាង​ច្រើន​នៃ​បរិមាណវីតាមីន សារជាតិ​រ៉ែ អំបិល​ខនិជ និង​បណ្តា​ប្រូតេអ៊ីន​ចាំបាច់​ឱ្យ​សរីរាង្គ ជួយបង្កើន​សមត្ថកិច្ច​សរសៃឈាម​បេះដូង ។​

No comments:

Post a Comment