អាហារពណ៌បៃតងបំប៉នថ្លើម
នៅបណ្តាឆ្នាំថ្មីៗនេះ អាហារពណ៌បៃតងត្រូវបានទទួលការនិយមចូលចិត្តច្រើន ។ តាមវេជ្ជសាស្ត្របុរាណ ពណ៌បៃតង(រួមមានទាំងពណ៌បៃតង ស្លឹកឈើ និងពណ៌ផ្ទៃមេឃ) ងាយចូលទៅក្នុងថ្លើម ភាគច្រើននៃអាហារពណ៌បៃតងមានឥទ្ធិពលបង្កើនសមត្ថកិច្ចថ្លើម ជាប្រភេទសារជាតិកម្ចាត់ជាតិពុលយ៉ាងល្អសម្រាប់សរីរាង្គ ។ ក្រៅពីនេះអាហារពណ៌បៃតងនៅមានឥទ្ធិពលកែសម្រួលសមត្ថកិច្ចរំលាយអាហារ ។ អាហារពណ៌បៃតងផ្ទុកបរិមាណអាស៊ីត ហ្វូលិកយ៉ាងច្រើន ដែលជាប្រភេទសារជាតិសំខាន់សម្រាប់ដំណើរការបំប្លែងសារជាតិរបស់ សរីរាង្គ ជួយការពារសុខភាពប្រព័ន្ធសរសៃប្រសាទ បេះដូង ។ អាហារប្រភេទនេះក៏ជាប្រភពផ្គត់ផ្គង់កាល់ស្យូមដ៏ល្អសម្រាប់ យុវជនកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើននិងអ្នកកើតជំងឺស្ពោតឆ្អឹង ។
No comments:
Post a Comment