អាហារពណ៌ខ្មៅបំប៉នក្រលៀន
ពពួកអាហារមានពណ៌ខ្មៅ ត្នោតក្រមៅ ឬស្វាយ ត្រូវបានបញ្ចូលទៅក្នុងប្រភេទអាហារពណ៌ខ្មៅ ។ បរិភោគអាហារពណ៌ខ្មៅប្រចាំនឹងមានប្រយោជន៍សម្រាប់ក្រលៀន។
ការស្រាវជ្រាវបានចង្អុលបង្ហាញថា អង្ករខ្មៅ ល្ងខ្មៅ សណ្តែកដី ផ្សិតត្រចៀកកណ្តុរ … សុទ្ធតែមានតម្លៃបំប៉នយ៉ាងខ្ពស់ ហើយទន្ទឹមនោះក៏ជាឱសថផងដែរ ។ អាហារទាំងនេះអាចបន្ថយការប្រឈមកើតជំងឺពាក់ព័ន្ធដល់សរសៃឈាមបេះដូង រលាកបំពង់ខ្យល់ ក្អក ខ្វះឈាម ជ្រុះសក់ សក់ឆាប់ស្កូវ … យ៉ាងប្រសិទ្ធភាព ៕
No comments:
Post a Comment