សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕
Related Posts Plugin for WordPress, Blogger...

Wednesday, May 21, 2014

ប្រជាពលរដ្ឋ ជាង២០០គ្រួសារ នាំគ្នាបិទផ្លូវជាតិ លេខ៧៨អា ប្រឆាំងការ រុះរើលំដ្ឋាន របស់ពួកគាត់
រតនគិរី ៖ ប្រជាពលរដ្ឋ ជាង២០០គ្រួសារ រស់នៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ បាននាំគ្នា បិទផ្លូវជាតិលេខ៧៨អា ប្រឆំាំងទៅនឹងការរុះរើលំដ្ឋាន របស់ពួកគាត់ ។
ប្រជាពលរដ្ឋបាននិយាយថា លំដ្ឋានរបស់ពួកគាត់ គឺស្ថិតនៅក្នុងដីចំការកៅស៊ូក្រុមហ៊ុន ស៊ីសហ្វីរ៉ាប់ប៊ើ ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នេះកម្លាំងចម្រុះ រួមមានកម្លាំង កងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្ត តំណាងក្រុមហ៊ុន ចំការកៅ ស៊ូស៊ីសហ្វីរ៉ាប់ប៊ើ អាជ្ញាធរស្រុកអូរជុំរួម និងមន្ត្រីតុលាការ ខេត្តរតនគិរី បានចុះរុះរើការសាងសង់លំនៅ ដ្ឋានខុសច្បាប់ ជាច្រើនលំនៅដ្ឋាន នៅស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ។
មុននឹងចាប់ផ្តើមធ្វើការរុះរើ លំនៅដ្ឋានខុសច្បាប់នេះដែរ លោកវរសេនីយ៍ឯកជា ប៊ុន ធឿន ស្នងការរង ទទួលបន្ទុកការិយាល័យ កណ្តាលសន្តិសុខ និងលោកអេង ចំណាប់ ចៅក្រមសាលា ដំបូងខេត្តរតនគិរី បានធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋឲ្យគាត់ដឹងអំពីច្បាប់ដោយ ឲ្យគាត់រុះរើដោយ ស្ម័គ្រចិត្ត ព្រោះដីចំការកៅស៊ូនេះ រាជរដ្ឋាភិបាលជូនក្រុម ហ៊ុនស៊ីលហ្វីរ៉ាប់ប៊ើវិនិយោគ ។

សូមបញ្ជាក់ផងដែរថា ការចុះអនុវត្តន៍របស់កម្លាំងចម្រុះ ដោយមានដីការតុលាការ ភ្ជាប់ជាមួយផងនោះ ទទួលបានជោគជ័យ ពោល គឺគ្មានការប្រឆាំង តវ៉ាអ្វីនោះទេ ៕
ប្រភពដើម ដើមអម្ពិល

No comments:

Post a Comment